Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​មីន​ ស្តីពី​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានចេញសេចក្ដីណែនាំ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថា្នក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

អំឡុងពេលនៃសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្ដើមលើកទី១ ពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើ ប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនា សម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបូរាណ និងបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាព ទោះបីសកម្មភាពវាយប្រហារបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែសព្វាវុធដែលបានប្រើប្រាស់ដូចជា គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ ផ្សែងពុល និងយុទ្ធភណ្ឌ ផ្សេងទៀត មានមួយចំនួននៅមិនទាន់ផ្ទុះដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។

ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) សូមធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តនូវវិធានការដូចខាងក្រោម៖
១- ប្រតិបត្តិករអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ចូលរួមជម្រុញ លើកទិសដៅ និងអនុវត្តការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជននៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះ
បង្កើនក្រុមចុះអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ឱ្យអស់លទ្ធភាព
តាមដែលអាចធ្វើទៅបាន
រៀបចំផលិតសម្ភារៈសំខាន់ៗដែលបម្រើដល់ការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារ
យុទ្ធភណ្ឌគ្រឿងផ្ទុះ
ចូលរួមជាមួយក្រុមការងារផែនការសកម្មភាពមីនខេត្ត(ម៉ាពូ) ក្នុងការរិះរកគំនិតថ្មីៗដែលជា ប្រយោជន៍ដល់ការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×