ភ្នំពេញ ៖ សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ពាក់ព័ន្ធនឹងការចូលមកព្រះរាជាណាចក្រកម្ពុជា ទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងរួចហើយ គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ដែលបានធ្វើដំណើរតាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយម៉ាស៊ីន PCR ។ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង គឺនៅតែតម្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃដដែល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារកម្ពុជារបស់យើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល ប៉ុន្តែសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចរាល់ ទាំងជនជាតិខ្មេរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេលនៃការរង់ចាំលទ្ធផលប្រសិនបើប្រជាជនកម្ពុជា អាចរង់ចាំនៅផ្ទះរបស់ពួកគាត់ សម្រាប់អ្នកវិនិយោគិន និងអ្នកទេសចរ ត្រូវរង់ចាំលទ្ធផលនៅកន្លែងសំណាក់របស់ខ្លួន ដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម។

សម្តេចបន្ថែមថា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងសុខាភិបាល ពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្តនូវម៉ាស៊ីន PCR នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយត្រូវបម្រើសេវាធ្វើតេស្តឲ្យបានល្អ ទទួលនូវការមកដល់នៃភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះ សូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ ៖ កូលាប