Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ និងប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់ស្វាគមន៍ ម្នាក់មួយដៃបែ.កកញ្ចប់មាត់ ចាំប៉ូលិសមកទទួលយកយូរពេកចោររត់បាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទ ដេញស្ទាក់ព័ទ្ធចាប់បានភ្លាមៗ ក្រោយពេលហែកដំបូលចូលទៅក្នុងបន្ទប់ជួល បម្រុងលួចយកទូរស័ព្ទដៃមួយគ្រឿង តែមិនបានសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្តីរបស់ជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទដៃ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានសម្រាកក្នុងបន្ទប់ជួល ហើយសាកថ្មូទូរស័ព្ទដាក់ទុកនៅលើតុ ស្រាប់តែឮសំឡេងជនសង្ស័យហែកដំបូលស័ង្កសី ចូលមកក្នុងបន្ទប់ជួលរបស់គាត់ បម្រុងធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់ តែសំណាងរូបគាត់បានភ្ញាក់ដឹងខ្លួនទាន់ និងបានដេញចាប់ជនសង្ស័យបានភ្លាមៗ ផ្អើលដល់អ្នកជិតខាង និងអ្នកដំណើរបានស្វាគមន៍ជនសង្ស័យយ៉ាងដៃ និងរង់ចាំសមត្ថកិច្ចមកទទួលយកជនសង្ស័យ ចាត់ការបន្ត ដោយសាចាំមើលផ្លូវសមត្ថកិច្ចយូរពេក ទើបជនសង្ស័យបានរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោលតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម