» អ្នកធ្វើ ៖ កិច្ចការងារប្រចាំថ្ងៃដំណើរការទៅមុខជាធម្មតា។ អ្នកអាចនឹងមានអារម្មណ៍ថាហត់នឿយបន្តិចជាមួយនឹងការងារដដែលៗ ប៉ុន្តែលទ្ធផលដែលទទួលបានគួរជាទីគាប់ចិត្ត។ គួរជៀសវាងការបញ្ចេញមតិដែលរិះគន់ខ្លាំងៗទៅកាន់អ្នកដទៃ ដើម្បីកុំអោយមានការយល់ច្រលំបង្កទៅជាជំលោះ។
» អ្នករកស៊ីជួញដូរ៖ ការលក់ដូរមានចំណូលចូលមកល្មមសមរម្យ អាចទប់ទល់នឹងចំណាយបាន។ បើមានបំណងចង់ពង្រីកមុខរបរសមល្មមអាចធ្វើទៅបាន ប៉ុន្តែមិនគួរប្រថុយប្រថាននឹងការបោះទុនធំដែលមិនទាន់ច្បាស់លាស់នោះឡើយ។


