Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីកា.ប់ស.ម្លាប់ប្រពន្ធ រួចព្យាយាមស.ម្លាប់ខ្លួនឯងតាមក្រោយ តែមិនបានសម្រេច

ក្រចេះ ៖ នគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីភ្លាមៗ បន្ទាប់ពីជនដៃដល់រូបនេះ បានប្រព្រឹត្តសកម្មភាពកា.ប់ស.ម្លាប់ប្រពន្ធជាច្រើនកាំ.បិតផ្គាក់ រហូតស្លា.ប់ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា នៅនឹងលំនៅឋានស្ថិតក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ហើយជននេះ បានព្យាយាមចាក់ស.ម្លាប់ខ្លួនឯង ដោយចង់.កស.ម្លាប់ខ្លួន តែមិនបានសម្រេច។

លោកវរសេនីយ៍ឯក ជ្រិន សុទ្ធា អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា អំពើឃាត.កម្ម កា.ប់ស.ម្លាប់ដែលបង្កឡើងពីជនដៃដល់ជាប្តីនេះ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារ។

ជនដៃដល់ជាប្ដីឈ្មោះជេម សុធា អាយុ២៦ឆ្នាំ ចំណែកឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ ។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនដៃដល់ជាប្តី កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសមត្ថកិច្ចរង់ចាំឲ្យមុខរបួសសះស្បើយបន្តិចសិន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម