Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត Lexus RX300 បុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ រួចបន្តទៅបុ.ករថយន្ត ford Raptor

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកlexusRX300 ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ រួចបន្តទៅបុ.ករថយន្ត ford rap tor ចតនៅលើចិញ្ចើមផ្លូវមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកLexus RX300មួយគ្រឿង ពណ៌ខ្មៅរពាក់ផ្លាកលេខ ភ្នំពេញ2JT-2980 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតរថយន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ រួចបន្តល្បឿនទៅបុករថយន្ត ford raptor មួយគ្រឿងទៀត មិនមានផ្លាកលេខ ដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរ្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត