ភ្នំពេញ ÷ បុរសម្នាក់ម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.កបង្កាន់ដៃស្ពាន បណ្តាលឲ្យដា.ច់ជាប់តាមរថយន្ត សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅរពាក់ផ្លាកលេខ ភ្នំពេញ 2AN-2399 បើកបរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចគល់ស្ពានស្ថានីយ៍បូមទឹក ស្រាប់តែរេចង្កូតរថយន្តទៅបុ.កបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់ជាប់តាមរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត


