Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន៖ ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការប្រើសំណួរតៃវ៉ាន់ ដើម្បីទប់ស្កាត់ចិននឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងតែប៉ុណ្ណោះ

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ជិន កាំង បានចាត់ទុកថា ការ​ប៉ុនប៉ង​របស់​អាមេរិក​ក្នុង​ការ​ប្រើ​សំណួរ​តៃវ៉ាន់​ដើម្បី​ទប់​ស្កាត់​ចិន​ដី​គោក វា​នឹង​បង្ហាញពីភាពបរាជ័យរបស់អាមេរិកទៅវិញនោះទេ ។

សាររបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើ​ឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃសម្ព័ន្ធភាពសម្រាប់ការបង្រួបបង្រួមដោយសន្តិភាពរបស់ប្រទេសចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូតាមរយៈប្រព័ន្ធអនឡាញ។

លោកជិន បានកត់សម្គាល់ថា អាជ្ញាធរគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខរបស់កោះតៃវ៉ាន់ធ្លាប់បាន​ ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា​នៅច្រកសមុទ្រកោះតៃវ៉ាន់ ដោយកោះមួយនេះមានការឃុបឃិតគ្នាជាមួយកងកម្លាំងខាងក្រៅ និងបង្កហេតុដើម្បីប្រកាសឯករាជ្យ។

លោកជិន បាននិយាយថា ទង្វើទាំងនេះបានបង្កជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិន និងផលប្រយោជន៍សំខាន់ៗរបស់ជនរួមជាតិតៃវ៉ាន់ ជាពិសេសវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកជិន ក៏បានបញ្ជាក់ទៀតថា៖ «យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែយើងមិនសន្យាថានឹងបោះបង់ការប្រើប្រាស់កម្លាំង និងរក្សាជម្រើសនៃការទទួលយកមធ្យោបាយចាំបាច់ទាំងអស់របស់យើងនោះទេ។»

ក្នុងនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិករូបនេះ បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិន។ ហើយលោកប្រាប់ទៅសហរដ្ឋអាមេរិកថា ត្រូវដោះស្រាយសំណួរតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ជាពិសេសជៀសវាងជម្លោះ និងការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរដែលបណ្តាលមកពីសំណួរតៃវ៉ាន់មួយនេះ៕ ប្រភព៖ CGTN

×