Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីតៃវ៉ាន់ មិនសម្តែងការភ័យព្រួយទៅលើការធ្វើប្រជាមតិ៤/១នាចុងឆ្នាំនេះទេ

spot_img

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន ដែលជាគណកម្មាធិការដឹកនាំគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខ កាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា គណបក្សរបស់លោកស្រី នឹងមិនខ្លាចរអាចំពោះការធ្វើប្រជាមតិ៤ភាគ១នោះទេ។ ដោយលោកស្រីសង្កត់ធ្ងន់ៗថា ប្រជាជនតៃវ៉ាន់បានសម្រេចចិត្តរួចទៅហើយចំពោះការបោះឆ្នោតសម្រាប់អនាគតប្រជាជាតិរបស់ខ្លួន។

លោកស្រី សៃ អ៊ីងវិនបានលើកឡើងថា ការប្រឈមជាមួយប្រជាមតិ គឺជាជម្រើសតែមួយគត់របស់គណបក្សលោកស្រី ពីព្រោះគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខ បានកាពារនូវគំនិតរបស់ខ្លួននិងមានគោលនយោបាយអភិវឌ្ឍន៍ជាតិយ៉ាងហ្មត់ចត់ចំពោះប្រជាជនតៃវ៉ាន់។ ក្នុងនោះ លោកស្រីបន្តថា លោកស្រីនឹងមិនខ្លាចរអានោះទេចំពោះប្រជាមតិ។

មែនទែនទៅ ប្រជាមតិ គឺជាសិទ្ធិរបស់ប្រជាជនតៃវ៉ាន់ក្នុងការសម្រេចចិត្តទៅលើការបោះឆ្នោត។ នេះបើតាមការលើកឡើងរបស់លោកស្រី សៃ អ៊ីងវិន។ បន្ថែមពីនេះ លោកស្រីបន្តថា អ្វីដែលយើងធ្វើនេះ គឺដើម្បីបញ្ជាក់អំពីគុណតម្លៃរបស់យើង និងក្តីសង្ឃឹមដែលសាធារណជនអាចធ្វើការសម្រេចហេតុផលបាន។​​

ជាក់ស្តែងប្រធានាធិបតីតៃវ៉ាន់រូបនេះបានអះអាងថា លទ្ធផលនៃប្រជាមតិនឹងអាចប្រាប់ពិភពលោកបានថា តៃវ៉ាន់គឺជាដៃគូសហប្រតិបត្តិការម្នាក់ដែលអាចទុកចិត្តនិងពឹងពាក់បាន។

លោកស្រីបន្តថា ដើម្បីឆ្ពោះទៅមុខជាមួយនឹងការបោះឆ្នោតប្រជាមតិ ការពារទិសដៅនៃការអភិវឌ្ឍន៍ប្រទេសជាតិ ហើយការបោះឆ្នោត “មិនយល់ស្រប” លើសភាទាំងបួន នឹងធ្វើឱ្យកោះតៃវ៉ាន់ក្លាយជាប្រទេសដ៏រឹងមាំមួយ។ កាលពីអំឡុងខែមុន លោកស្រីប្រធានាធិបតីបានគូសបញ្ជាក់ថា ប្រជាមតិ គឺមិនមែនជាបញ្ហាដែលបញ្ជាក់អំពីភាពឈ្នះ រឺចាញ់នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ត្រូវផ្តោតទៅលើលទ្ធផលដែលបញ្ជាក់អំពីអនាគតរបស់តៃវ៉ាន់ទៅវិញនោះទេ។

សូមបញ្ជាក់ថា ប្រជាមតិនឹងធ្វើឡើងនៅថ្ងៃទី ១៨ខែធ្នូ ចុងឆ្នាំនេះ ដោយផ្តោតទៅលើវិបត្តិចំនួន៤រួមមាន ការនាំចូលសាច់ជ្រូក ractopamine ការធ្វើប្រជាមតិនៅថ្ងៃតែមួយជាមួយនឹងការបោះឆ្នោត ការការពារតំបន់ថ្មប៉ប្រះទឹកប្រភេទសារាយ និងការបើករោងចក្រថាមពលនុយក្លេអ៊ែរទីបួន៕ ប្រភព៖ Taiwan News

spot_img
×