Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់រវល់ចូលហូបអី ជាមួយមិត្តភក្កិ ចេញមកវិញត្រូវជនសង្ស័យ លួចរថយន្តហាយឡែនឌ័រមួយគ្រឿង ទៅបាត់ដោយមិនរំខានសមត្ថកិច្ច

ភ្នំពេញ ÷ រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានជនសង្ស័យលួច ទៅបាត់ស្រមោល ពេលម្ចាស់យកទៅចតនៅជាប់របងមន្ទីរពេទ្យលោកសង្ឃ ចូលហូបអីជាមួយមិត្តភក្កិមួយភ្លែត។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីបវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៦៥កែង និងផ្លូវ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BG-9002 បើកចេញពីផ្ទះទៅជួបជុំមិត្តភក្កិ ហូបអីបន្តិចបន្តួចនៅក្នុងហាងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៦៥ រួចគាត់បានយករថយន្តទៅចត ជាប់របងជាប់មន្ទីរពេទ្យលោកសង្ឃ ក៏ចូលទៅក្នុងហាងតែម្តងទៅ លុះមកដល់ម៉ោងកើតហេតុខាងលើ បុរសជាម្ចាស់រថយន្តបានចេញពីក្នុងហាងមកវិញ ស្រាប់តែមកដល់ស្រឡាំងកាំង អត់ឃើញរថយន្តរបស់ខ្លួន ចតនៅកន្លែងនោះ ដែលត្រូវជនសង្ស័យលួច យកទៅបាត់ស្រមោល ហើយភ្លាមៗនោះដែរ គាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយសមត្ថកិច្ចចុះមកដល់ ក៏ឲ្យរូបគាត់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី ២ ដើម្បីងាយស្រួលសមត្ថកិច្ច ធ្វើការតាមស្រាវជ្រាវ រកជនសង្ស័យ ដើម្បីយកមកចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សា មេត