Sophie Anderton កើតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៧៧ នា Bristol អង់គ្លេស។ នាងចាប់ផ្តើមសេពគ្រឿងញៀនតាំងពីវ័យ ៩ឆ្នាំ ហើយនេះជាទង្វើច្រាននាងឲ្យធ្លាក់ក្នុងជីវិត “ពាលា” អំឡុងពេល១រយៈក្រោយមក។ នាងរំលឹកទាំងជូរចត់ប្រាប់ថា ៖ “ខ្ញុំជក់នៅគ្រប់កន្លែង។ អាយុបាន១៤ឆ្នាំ ខ្ញុំមានការរួមភេទដំបូង ជាមួយក្មេងប្រុសម្នាក់ដែរ ក្រោយពីពិធីជប់លៀងវង្វេងវង្វាន់១។ ពីនោះមកខ្ញុំក៏ក្លាយជាស្ត្រីដែលចូលចិត្តសប្បាយៗ ហើយរួមភេទពុំរើសមុខ”។
Sophie Anderton កំពូលតារាបង្ហាញម៉ូតលំដាប់ដំបូងរបស់អង់គ្លេស
ពេលវេលារំលងផុតទៅពីក្មេងស្រី “ពាលា” ចចេសរឹងរូស Sophie បានក្លាយជាយុវតីម្នាក់មានផ្ទៃមុខស្អាត ហើយរាងកាយ “ស្វែល” ប្រកបដោយមន្តស្នេហ៍។ នាងធ្លាក់ក្នុងក្រសែភ្នែករបស់អ្នកជ្រើសរើសតារាបង្ហាញម៉ូត ហើយនាងក៏ទទួលបានជោគជ័យក្នុងការប្រលងរើសតារា នៃវិស័យនេះពេលអាយុទើបតែ ១៥ឆ្នាំ។
ពេលអាយុបាន ១៧ឆ្នាំ នាងប្តូរមករស់នៅក្រុងឡុង ដើម្បីវាយប្រកបរបររបស់ខ្លួន បុព្វហេតុរបស់នាងលូតលាស់យ៉ាងលឿន -ក្លាយជាតារាបង្ហាញម៉ូតសម្រាប់ដំបូង។
ខណៈពេលបុព្វហេតុរបស់នាងល្បីល្បាញនោះ ជីវិតឯកជនរបស់នាងពុំល្អដូច្នេះឡើយ។ កាន់តែល្បី Sophie កាន់តែធ្លាក់ក្នុងអន្លង់គ្រឿងញៀនជាហេតុធ្វើឲ្យនាងពុំដែលសល់លុយកាក់១សេន។ នាងរំលឹកឡើងវិញ ៖ “ខ្ញុំតែងគិតថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីមានលុយច្រើន? ការឲ្យយោបល់ថា ៖ កាលនៅរៀនដើម្បីក្លាយជាស្រីលក់ខ្លួន កាលីបពិតជាបានទាក់ទាញ។
នាងនៅត្រូវបានមិត្តរួមអាជីពទូន្មាន “ត្រូវស្លៀកពាក់ រីឯតុបតែងខ្លួនប្រៀបដូចជានារីអភិជន តែពុំភ្លេច “បង្ហើប” កន្លែងទាក់ទាញអារម្មណ៍ប្រុសៗ។
បូករួមនឹងការស្អាតពីធម្មជាតិ និងភាពល្បីល្បាញកំពុងមានស្រាប់ “តម្លៃ” របស់នាងគឺខ្ពស់ណាស់ ប្រមាណ ១០.០០០ផោន-១៥.០០០ផោន សម្រាប់១ម៉ោង!។ នាងត្រូវបានពួកមហាសេដ្ឋី “ស្វាគមន៍” ហើយថ្ងៃខ្លះនាងបម្រើបុរសៗដល់ទៅ៥នាក់ឯណោះ ។
នាងបង្ហើបថា ថ្ងៃខ្លះនាងរកបានដល់ទៅ ៥០.០០០ផោនឯណោះ។ លុយទាំងនេះនាងចំណាយលើគ្រឿងញៀន ហើយថ្លៃជួលបន្ទប់។ នាងនិយាយប្រាប់ថា ៖ ពេលនោះក្នុង១សប្តាហ៍នាងចំណាយប្រមាណ ២០.០០០ផោន សម្រាប់សេពគ្រឿងញៀន ហើយក្នុងអំឡុងពេល ១៣ឆ្នាំ នៃការឆ្កួតវង្វេងនេះ នាងចំណាយអស់ប្រមាណ ១០លានផោន ឯណោះ។
ជាង១០ឆ្នាំក្លាយជាស្រីពេស្យា “កាលីព” Sophie សារភាពថា ភាពល្បីល្បាញបានរុញច្រាននាង ហើយពិតណាស់ភាពល្បីល្បាញវាគួរឲ្យខ្លាចបំផុត!។
ឥឡូវដល់វេលាត្រូវ…កែខ្លួន
ឥឡូវឈានចូលវ័យ ៤០ឆ្នាំ Sophie កំពុងប្រឹងប្រែងប្រយុទ្ធនឹងជីវិតថ្មី។ ម្ងៃៗនាងប្រឹងហ្វឹកហាត់កីឡាគ្រប់យ៉ាង ៖ ឡើងភ្នំ Gym yoga រួមទាំងប្រដាល់ បូករួមនឹងរបបហូបចុកតឹងតែង១ សំដៅស្តារមកវិញនូវកាយសម្បទា ក្រោយពេល…បំផ្លាញវាអស់១០ឆ្នាំ។
ក្រៅពីនោះនាងនៅបន្តផ្សាយពាណិជ្ជកម្មសម្លៀកបំពាក់ក្នុងរបស់នារីៗ។
គោលដៅចុងក្រោយរបស់ Sophie គឺបានឡើងលើឆាកបង្ហាញម៉ូតសារជាថ្មីម្តងទៀត។
តាមនាងនោះ គ្មានអ្វីដែលហួសពេលទេ សម្រាប់គឺការតាំងចិត្តកែប្រែប្រយុទ្ធនឹងខ្លួនឯងតែម្តង៕ ដោយ ៖ សូយន