Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនភេរវករ៣នាក់ ពាក់ព័ន្ធបំ.ផ្ទុះរថយន្ដ នៅខាងក្រៅមន្ទីរពេទ្យ ស.ម្លាប់អ្នកដំណើរ

រាជធានីឡុងដ៍ ៖ ប៉ូលិសអង់គ្លេស បានឃាត់ខ្លួនជនសង័្សយជាភេរ.វករ ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការបំ.ផ្ទុះរថយន្ដ ស.ម្លាប់បុរសជាអ្នកដំណើរម្នាក់ និងធ្វើឲ្យអ្នកបើកបររថយន្ដម្នាក់រងរបួស នៅខាងក្រៅមន្ទីរពេទ្យស្ដ្រីលីវើរភូល ស្ថិតក្នុងទីក្រុង Kensington ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ជនសង័្សយ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើភេរ.វកម្ម បំ.ផ្ទុះរថយន្ដតាក់ស៊ី ស.ម្លាប់បុរសម្នាក់ និង ធ្វើឲ្យអ្នកបើកបររថយន្ដនោះរងរបួស នៅខាងក្រៅមន្ទីរពេទ្យ ស្ត្រីលីវើរភូល។

សារព័ត៌មានដដែល បានបន្ដថា មុនពេលកើត មានរថយន្ដតាក់ស៊ីមួយគ្រឿង បានដឹកអ្នកដំណើរម្នាក់ នៅមុនវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាក្នុងតំបន់។ លុះក្រោយមក រថយន្ដនោះក៏ត្រូវបានគេបំ.ផ្ទុះគ្រាប់បែក ធ្វើឲ្យអ្នកដំណើរម្នាក់បាត់បង់ជីវិត។ ដោយឡែក អ្នកបើកបររថយន្ដបានរងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ។

បើតាមក្រុមអ្នកស៊ើបអង្កេត មកពីប៉ូលិសប្រឆាំងភេរ.វកម្ម North West បានបញ្ជាក់ថា ក្រោយពេលមានហេតុការណ៍បំ.ផ្ទុះរថយន្ដភ្លាមៗនោះ បូលិសអង់គ្លេស បានចាប់ខ្លួនបុរស៣នាក់មានអាយុ២១ ២៦ និង២៩ឆ្នាំ។ ជនសង័្សយទាំង៣នាក់ ត្រូវបាននាំទៅឃុំខ្លួន នៅក្នុងទីក្រុង Kensington ។

ក្រុមមន្រ្ដីប្រដាប់អាវុធ បានវាយឆ្ម.ក់ ចូលទៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយនៅតាម Rutland Avenue ក្បែរ Sefton Park និង នៅផ្លូវ Boaler ស្ថិតក្នុងទីក្រុង Kensington ផងដែរ។ ប៉ុន្ដែប៉ូលិសមិនបានបញ្ជាក់ការវាយឆ្ម.ក់ចូលទៅកាន់ទីនោះ ថាតើវាមានការពាក់ព័ន្ធនឹងការបំ.ផ្ទុះគ្រា.ប់បែ.ក នៅក្បែរមន្ទីរពេទ្យនោះដែរឬទេ?៕ រក្សាសិទ្ធិដោយ ៖ សារាយSN