Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនត្រឹមតែអភិវឌ្ឍផ្លូវ ៣៨ខ្សែនោះទេ សម្តេចតេជោ ហ៊ុន សែន តភ្ជាប់បណ្ដាញលូបង្ហូរទឹកភ្លៀង និងទឹកសម្អុយជូនប្រជាពលរដ្ឋថែមទៀត

spot_img

សៀមរាប ៖ ដោយព្រួយបារម្ភអំពីការស្ទះប្រព័ន្ធបង្ហូរទឹក នាំការលំបាកដល់បងប្អូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យគណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជួយតភ្ជាប់តំណទឹកភ្លៀង និងតំណទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋជាង ១២០០០តំណ ចូលទៅកាន់ប្រព័ន្ធលូសាធារណៈរបស់រដ្ឋ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នេះការបញ្ជាក់ឱ្យដឹងពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដែលធ្វើឡើងក្នុងពេលសម្ដេចដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព ការងារស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាបនេះ បានលើកឡើងថា កន្លងមក ការធ្វើតាមលំដាប់លំដោយនោះ គឺតម្រូវឱ្យប្រជាពលរដ្ឋតភ្ជាប់លូទឹកភ្លៀង និងលូទឹកស្អុយនេះរៀងៗខ្លួន ហើយបើប្រគល់ឱ្យខាងសាធារណការធ្វើ គឺត្រូវប៉ាន់ស្មានជាតម្លៃចេញតែម្តង ដើម្បីឱ្យម្ចាស់ផ្ទះអ្នកចេញលុយទៅតាមទីតាំងជាក់ស្តែងនីមួយៗ ប៉ុន្តែបញ្ហាក្រុងសៀមរាបមួយនេះ សម្ដេចបញ្ជាក់ថា ខ្ញុំបានសុំគោលការណ៍ទៅ សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដើម្បីសម្រាលទុក្ខលំបាកនេះ, ហើយភ្លាមៗ សម្តេចតេជោ គឺថាបានឯកភាពភ្លាមៗ ដាក់ជាចំណងដៃថ្មីថែមមួយទៀត ទៅលើផ្លូវដែលធ្វើស្អាតហើយនេះ, ជាចំណងដៃមួយថែមទៀត គឺតភ្ជាប់លូទឹកភ្លៀង លូទឹកស្អុយ ពីផ្ទះប្រជាពលរដ្ឋជាង១ម៉ឺនចំណុច ចូលក្នុងលូសាធារណៈ ដែលជាប្រព័ន្ធបង្ហូរទឹក រំដោះទឹកជូនតែម្តង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×