បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក មានការថយចុះខ្លាំង ដោយមានករណីថ្មី ជាង៣៤០ ០០០នាក់ និង មានករណីស្លា.ប់ថ្មី ជាង ៤ ០០០នាក់ ហើយក្នុងចំណោមប្រទេស និងដែនដី២២២ ដែលរងគ្រោះពីវិបត្ដិសុខភាពសកលនោះ គឺរុស្ស៊ី មានករណីថ្មីច្រើនជាងគេ ទាំងស្លា.ប់ និង ការឆ្លង។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្នុងចំណោមប្រទេស និង ដែនដី២២២ នៅលើពិភពលោក ដែលរងគ្រោះដោយកូវីដ-១៩នោះ រកឃើញករណីឆ្លងថ្មី ៣៤៦ ៧៩៩នាក់ និង មានករណីស្លា.ប់ថ្មី ៤ ៤៦៤នាក់។
គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៥៤នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៥,១លាននាក់ និង មានអ្នកជាសះស្បើយជាង២២៩,៦លាននាក់។ ចំណែកអ្នកជំងឺជាង១៩,២លាននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ជាង ៧៧ ០០០នាក់។
ប្រទេសរុស្ស៊ី បានរកឃើញករណីឆ្លងថ្មី ៣៨ ៨២៣នាក់ និង មានអ្នកស្លាប់ថ្មី ១ ២១៩នាក់។ នេះជាចំនួនឆ្លង និងស្លា.ប់ថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក សម្រាប់ថ្ងៃនេះ។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៩លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ២៥៥ ៣៨៦នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៧លាននាក់។ ចំណែកអ្នកជំងឺ ជាង១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២៣ ៥៥៩នាក់ និង មានករណីស្លា.ប់ថ្មី ១២៦នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៧,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៨៣ ៥៦៥នាក់ និង មានអ្នកជាសះស្បើយ ជាង៣៧,៩លាននាក់។ រីឯអ្នកជំងឺជាង៩,២លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។
ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៨៩នាក់ តែមិនមានករណីស្លា.ប់នោះទេ។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៨ ២៦៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩២ ២៧៧នាក់។ ចំណែកអ្នកជំងឺ ១ ៣៥០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN
សូមមើលតារាង នៃប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖








