Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលដៅទេសចរណ៍សំខាន់ៗ ក្នុងរយៈពេល២​ថ្ងៃ មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង១៨​ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា រយៈពេល២ថ្ងៃ នៅចុងសប្តាហ៍នេះ គឺ​ថ្ងៃទី១៣-ទី១៤ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្ត សរុប ១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ ដែលរួមមាន៖​ ខេត្តព្រះសីហនុ មានទេសចរណ៍ចំនួន ៣៤,៣០៦នាក់ រាជធានីភ្នំពេញ ៣២,០៣៤នាក់ ខេត្តកំពត ១៦,០០៧នាក់ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់ និងខេត្តសៀមរាប១៣,១០៤នាក់។

ឯកឧត្តម ថោង ខុន បានគត់សំគាល់ថា តួលេខនេះ មានការកើនឡើងប្រមាណ ៣.២៩% ធៀបនឹងសប្តាហ៍កន្លងទៅ។ រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះផងដែរ។

គួរបញ្ជាក់ថា ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែលក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បីកែសំរួលឲ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និងប្រសើរថែមទៀត៕

×