Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករនៅផ្សារតាកែវធំ ជាង១០០០នាក់ បាននាំគ្នាផ្ទុះការតវ៉ា ករណីរុះរើផ្សារធំតាកែវដើម្បីសាងសង់ថ្មី

តាកែវ ៖ អាជីវករនៅផ្សារតាកែវធំជាង១០០០នាក់បាននាំគ្នាផ្ទុះការតវ៉ា និងដង្ហែមកសាលាខេត្តតាកែវ សុំកិច្ចអន្តរាគម៍ពីឯកឧត្តមអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីរុះរើផ្សារធំតាកែវដើម្បីសាងសង់ថ្មី។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបជាមួយតំណាងបងប្អូនអាជីវករផ្សារធំតាកែវ ដើម្បីរកដំណោះស្រាយ នៅខាងមុខសាលាខេត្តតាកែវ បន្ទាប់ពីមានការផ្ទុះតវ៉ារឿងគម្រោងវិនិយោគសាងសង់ផ្សារធំតាកែវ។

ក្រុមអាជីវករនៅផ្សាតាកែវធំទាមទារ ឱ្យ​អាជ្ញាធរខេត្ត​លុប​ចោល​គម្រោង​សាង​សង់​ផ្សារ​ថ្មី។

អាជីវករឱ្យដឹងថា ពេលកន្លងមក​ មានឈ្មួញកណ្ដាលស្នើសុំរុះរើផ្សារធំតាកែវ ដើម្បីសាងសង់ថ្មីសម្រាប់លក់ជូនពួកគាត់ និងអាជីវករផ្សេងទៀត ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមអាជីវករលក់ដូរនៅទីនោះ។ ការដែលអាជីវករ​ស្នើឱ្យ​លុប​ចោលគម្រោង​នោះ ដោយសារ​​ផ្សារនេះ​នៅថ្មី ហើយ​អាជីវករ​ភាគ​ច្រើន​ពុំមានលទ្ធភាពទិញតូប​មកវិញ ក្រោយផ្សារសាងសង់ថ្មីរួច។

ក្នុងឆ្នាំ២០២១នេះ ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារធំខេត្តតាកែវ បានផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់ ក្រោយពីទទួលបា​ន​ព័ត៌មានថា ផ្សារ​មួយនេះនឹងត្រូវអភិវឌ្ឍថ្មី ប៉ុន្តែការតវ៉ានោះរហូតមកដល់ពេលនេះពុំមានដំណោះស្រាយឡើយ។

ខណៈដែលពលរដ្ឋ​កំពុងប្រមូល​ផ្ដុំតវ៉ានោះ អភិបាល​ខេត្តតាកែវ បានចេញមកជួបពលរដ្ឋ ដោយ​ឯកឧត្តមបានសន្យាថា នឹងពាំនាំយកសំណើរបស់​ពលរដ្ឋ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ពិនិត្យនិង​​សម្រេច៕ រក្សាសិទ្ធិដោយ ៖ កូលាប