ដូចដែលប្រិយមិត្តបានឃើញរួចហើយ ចំពោះរូបភាពដ៏តក់.ស្លុត របស់តារាលក់ឡេ អាជី ដែលបង្ហាញស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅ ICU ដោយសារលទ្ធផលវះកាត់កែសម្ផស្ស។ ជាក់ស្តែង អ្នកលក់ឡេដ៏មានអំនួតរូបនេះ បានភ្ជាប់សារផ្តាំទៅកាន់មនុស្សស្រីគ្រប់គ្នាដែលចង់វះគាត់កែសម្ផស្សឲ្យបានដឹងថា៖ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដេីមបានទេ ពាក្យដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពេលនេះថា មុននឹងសម្រេចចិត្តវ-ះកា-ត់អ្វីមួយ សូមគិតឲ្យច្បាស់សិន កុំឲ្យដូចខ្ញុំពេលនេះ។
តែទោះយ៉ាងណា ការបង្ហាញស្ថិតក្នុងស្ថានភាពកំពុងត្រូវបានសង្គ្រោះបន្ទាន់ ជាមួយការបំពាក់ជំនួយអុកសុីហ្សែន របស់ អាជី ខណៈមុខមាត់ជាពិសេស គឺក្រែមនៅក្រហមជាប់ បានធ្វើឲ្យមហាជនមួយចំនួនហួសចិត្តថា អាជី សម្តែងប៉ុណ្ណោះ ព្រោះឈឺធ្ងន់ប៉ុណ្ណឹងហើយ នៅអាចសរសេរផុសបានទៀត ដែលរហូតធ្វើឲ្យអ្នកខ្លះចំអកឲ្យថា ស្អាតពីធម្មជាតិ ទោះបី អាជី ដេកសន្លប់១០ថ្ងៃក៏នៅតែស្អាតដែរ។
ជាមួយគ្នានេះផងដែរ ក្នុងនោះ លោកឯក ភារី នាយប៉ុស្តិតរដ្ឋបាលស្ទឹងមានជ័យ៣ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ូលីស ចិត្តល្អ ក៏បានសម្តែងការហួសចិត្តថា៖ «អាណិតប្អូនស្រីណាស់ នៅអាចថតផុសបាន សំខាន់បបេមាត់ក្រែមស្អាត មិនអីទេ ជិតបានមើលរឿងប្លែកៗទៀតហើយ»។
តែទោះយ៉ាងណា អាជី សម្តែង ឬ ជាការពិតយ៉ាងណា គឺមានតែរង់ចាំតាមដានភាគបន្តប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង