Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនខិលខូចបានប្រើអ៊ីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិក ដើម្បីចែកចាយសារក្លែងក្លាយ

spot_img

ភ្នំពេញ ៖ ប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអ៊ីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិកត្រូវបានក្រុមជនខិលខូច ធ្វើការវា.យប្រ.ហារកាលពីចុងសប្ដាហ៍នេះ ដើម្បីចែកចាយអ៊ីមែលក្លែងបន្លំជាការព្រមានរបស់ FBI ថាប្រព័ន្ធកុំព្យូទ័ររបស់អ្នកទទួលត្រូវបានវា.យប្រ.ហារ ហើយទិន្នន័យរបស់ពួកគេត្រូវបានទាញយក។ នេះបើតាមការផ្សាយរបសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃចន្ទនេះ។

នៅក្នុងអ៊ីមែលនោះជនខិលខូចក៏បានធ្វើការចោទប្រកាន់ថា ការវាយប្រហារនេះគឺមកពីលោក Vinny Troia ដែល ជាអ្នកគ្រប់គ្រងក្រុមហ៊ុន សុវត្ថិភាព NightLion និង Shadowbyte។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពួកគេបានផ្ញើចេញអ៊ីមែលជាលក្ខណៈទ្រង់ទ្រាយធំចំនួនពីរលើក ដែលមានចំនួនសរុបជាង ១០ម៉ឺនអ៊ីមែល។ ភាគច្រើនក្រុមជនខិលខូចតែងតែប្រើប្រព័ន្ធអ៊ីមែលរបស់ក្រុមហ៊ុនដើម្បីផ្ញើអ៊ីមែលក្លែងក្លាយ ហើយវាកម្រណាស់ដែលពួកគេប្រើអ៊ីមែលរបស់អាជ្ញាធរក្នុងយុទ្ធនាការរបស់ពួកគេ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអ៊ីមែលទាក់ទងទៅនឹងការលួចទាញយកទិន្នន័យ ឬបញ្ហាផ្សេងៗជាមួយនឹងគណនីធនាគារ ព្រោះជនខិលខូចតែងតែប្រើវិធីសាស្ត្រនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្ដល់លេខសម្ងាត់ ឬបញ្ចូលកម្មវិធីដែលមានមេរោគដែលអាចឱ្យពួកគេជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នកបាន៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×