Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្រ្តីមា្នក់ និង ដកហូតបានគ្រឿងញៀន ចំនួន២៨ កព្ចាប់នៅខេត្តឧត្ដរមានជ័យ !

ឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនស្រ្តីសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ជាប់ពាក់ព័ន្ធនឹងការក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី ១០ ខែវិច្ឆិកា នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ហុង ធីតា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ២០២១។

ចំណែក វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន៖ គ្រឿងញៀន ២៨ បព្ចាប់ ធំ ១ បព្ចាប់ មានទម្ងន់ ១៩៥.២២ក្រាម, ទូរស័ព្ទដៃ ០១គ្រឿង, ជញ្ជីងថ្លឹងសារធាតុញៀនចំនួន០២, កាបូបស្ពាយចំនួន០១ និងសម្ភារ:សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×