Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ក្រសួងសាធារណការ សម្តែងនូវក្តីព្រួយបារម្ភ អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលមានការកើនឡើងគួរឱ្យកក់សម្គាល់

ខេត្តកណ្តាល ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការកើនឡើងគួរឱ្យកក់សម្គាល់នៅរយៈពេលកន្លងមកថ្មីៗនេះ ។

លោកជំទាវ មឹន មាណវី បានថ្លែងបែបនេះ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្បែរសាលាស្រុកមុខកំពូល ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. បានសម្តែងនូវក្តីព្រួយបារម្ភ អំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការកើនឡើង គួរឱ្យកក់សម្គាល់នៅរយៈពេលកន្លងមកថ្មីៗនេះ។

លោកជំទាវក៏បានសំណូមពរ ឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាព នៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូ ដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។

យុទ្ធនាការនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមសហការដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កងកម្លាំងនគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងនគរបាលចរាចរណ៍ស្រុកមុខកំពូល ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពស្តីពីចរាចរណ៍ផ្លូវគោកនៅមុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ រៀបចំឡើងដើម្បីអប់រំផ្សព្វផ្សាយ និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ បានចែកជូនឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានការរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរ សម្រាប់អ្នកចូលរួមយុទ្ធនាការផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប