Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបន្តរកឃើញ កាំភ្លើងជាច្រើនដើមទៀត ដែលបានលាក់ទុក នៅជិតព្រំដែនថៃ

ភ្នំពេញ ៖ កាំភ្លើងជាច្រើនដើមទៀតត្រូវបានសមត្ថកិច្ចរកឃើញ ជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ កាំភ្លើងជាង ៥០ដើមហើយ ដែលរកឃើញ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់កាំភ្លើង និងអ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះថា “រហូតមកដល់ពេលនេះ យើងបានរកឃើញកាំភ្លើងចំនួន ៥៣ដើមហើយ និងកំពុងស្ថិតនៅក្នុងការបន្តស្រាវជ្រាវ”។

ទាក់ទងករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់កាំភ្លើងជាង ៣០ដើម ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់ ដើម្បីនាំខ្លួនទៅផ្តន្ទាទោសតាមច្បាប់ស្តីពីការប្រើប្រាស់ ឬក៏ចរាចរណ៍អាវុធគ្មានច្បាប់។
ដោយឯកឧត្តមបានបញ្ជាក់ថា “អ្វីដែលយើងគិតរូបភាពទី១. អាចជាការរត់ពន្ធអាវុធពីយើងទៅភូមា ពីព្រោះសព្វថ្ងៃនេះ ភូមាត្រូវការអាវុធដើម្បីធ្វើសឹកសង្គ្រាម។ ទី២. អាចពាក់ព័ន្ធទៅនិងចលនាពួកឧទ្ទាមនៅក្នុងស្រុកយើងយកអាវុធលាក់ទុកដើម្បីរង់ចាំផ្ទុះអាវុធ ប៉ុន្តែលទ្ធភាពនឹងដូចជាតិចទេ និងទី៣. យើងអាចគិតថា ចោរប្លន់ប្រដាប់អាវុធ។ ប៉ុន្តែរូបភាពទាំងអស់នេះ យើងគិតថា រូបភាពទី១ ច្រើនជាង (អាចជាការរត់ពន្ធអាវុធពីយើងទៅភូមា) ”។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបាន ទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធ M79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់។ បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការ ស្រាវ ជ្រាវប្រភពអាវុធ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ