Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់កាំភ្លើងជាង៣០ដើម

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញម្ចាស់កាំភ្លើងជាង ៣០ដើម ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ សមត្ថកិច្ចបាន ទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទAKស្វ័យ ៣០ដើម និងអាវុធ M79 ចំនួន០៣ដើម រួមទាំងបង់ចំនួន៤០បង់។ បានយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។ ហើយកំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយក្នុងការ ស្រាវ ជ្រាវប្រភពអាវុធ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ