Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមេខ្លោងគ្រឿងញៀន ជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ជិត១៧០ គីឡូក្រាម

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ជនជាតិកាណាដា ដើមកំណើតចិនម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន, រក្សាទុក និង ជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ជិត១៧០ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ FU YONG QING ភេទប្រុស អាយុ ៥២ ឆ្នាំ សញ្ជាតិកាណាដា ដើមកំណើតចិន។

ឈ្មោះ Fu Young Qing ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ « ដឹកជញ្ជូន , ក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ពី ពិរុទ្ធភាព។

ឈ្មោះ Fu Young Qing ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ដកហូតបានថ្នាំងញៀនចម្រុះ សរុប ១៦៧, ៤៧៥.៤៣ គីឡូក្រាម, អាវុធខ្លី១ដើម (មានគ្រាប់៦), ជញ្ជីង១គ្រឿង, រថយន្ត១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×