Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម លី ខឺឈាំង សន្យាបន្តផ្តល់ជំនួនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាពិសេសមួយតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជា ដោយបានសន្យាបន្តផ្តល់ជំនួនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ឧត្តម លី ខឺឈាំង បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាពិសេសមួយតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជាយើង ផ្ដល់ជូនកម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបនេះលោក លី ខឺឈាង បានសន្យាបន្តជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្តល់នូវវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩។ នៅពេលខាងមុខរដ្ឋាភិបាល និងប្រជាជន នឹងបន្តផ្តល់វ៉ាក់សាំង គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ និងបរិក្ខារពេទ្យដទៃទៀត មកដល់ប្រទេសកម្ពុជាបន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ កូលាប