កងទ័ពរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការងារដែនអាកាសរយៈចម្ងាយប្រភេទ s៣ ០០នៅក្នុងតំបន់ដែនអាកាស អាល់តាកាដែលស្ថិតនៅខេត្តរ៉ាក់កា ភាគខាងជើងប្រទេសស៊ីរី។ តំបន់នេះគឺជាអតីតទីតាំងដែលកងទ័ពសហរដ្ឋអាមេរិកធ្លាប់បានចល័តទ័ព និងសព្វាវុធ ក្រោយបណ្តេញក្រុមអាយស៊ីសចេញ។ នេះបើតាមការបញ្ជាក់អំពីអ្នកតាមដានសិទ្ធមនុស្សក្នុងប្រទេសស៊ីរី។
កាលពីចុងឆ្នាំ២០១៨ រុស្ស៊ីក៏ធ្លាប់បានចល័តប្រព័ន្ធមីស៊ីលប្រភេទ នៅក្នុងតំបន់ ដាយ អែដសឺ ដែលជាទីតាំងស្ថិតក្រោមការគ្រប់គ្រងដោយរបបប្រទេសស៊ីរី។ ជាការពិត បញ្ហានេះបានកើតឡើងនៅពេលដែលតំបន់ភាគខាងកើតនៃតំបន់ទន្លេអ៊ូផ្រាតស្ថិតនៅក្នុងដៃរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
តែយ៉ាងណា ទោះបីជាឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរនៅពេលដែលរដ្ឋបាលលោក ដូណាល់ត្រាំចូលមកគ្រប់គ្រង សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យកងទ័ព តួគីចូលមកដាក់ព័ទនៅក្នុងតំបន់ តាល់ហាប់យាដ និងរាសអាល់អ៊ីន។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបើកទ្វារឱ្យកងទ័ពរុស្ស៊ី តួគី និងស៊ីរី នៅភាគខាងកើតនៃទន្លេអ៊ូផ្រាតផងដែរ។
បើយោងតាមក្រុមអ្នកសង្កេតការណ៍បានអះអាងថា មូលដ្ឋាន អាល់តាបកា បច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានយោធា និងជាទីតាំងដ៏សំខាន់មួយសម្រាប់ប្រទេសរុស្ស៊ីនៅក្នុងតំបន់ រ៉ាក់ហ្គា។
បន្ថែមពីនេះ បើតាម អ្នកតាមឃ្លាំមើលបញ្ហាភូមិសាស្ត្រនយោបាយវិញបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចទំនើបប្រភេទ s៣០០ និង s៤០០នៅក្នុងតំបន់ផ្សេងៗគ្នានៅភាគខាងលិចប្រទេសស៊ីរី។ ប្រភពដដែលបន្តថា ប្រព័ន្ធកាំជ្រួច អាចអនុញ្ញាតឱ្យរុស្ស៊ីត្រួតពិនិត្យចលនាយោធានៅភាគឦសសានប្រទេស៊ីរី។
ជាក់ស្តែង នៅពេលនេះ តំបន់ភាគឦសានប្រទេសស៊ីរីកំពុងឃើញការវាយប្រហារដោយដ្រូនយន្តហោះគ្មានមនុស្សបើកដោយប្រទេសតួគីប្រឆាំងនឹងកងកម្លាំងឃឺដ។ ហើយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីតាំងកងជីវពលអ៊ីរ៉ង់ និងការវាយប្រហាររបស់កងជីវពលអ៊ឺរ៉ង់ប្រឆាំងនឹងទ្រព្យសម្បតិ្តយោធាអាមេរិកនៅភាគខាងកើតនៃទន្លេអ៊ូផ្រាត និងមូលដ្ឋាន អាល់តាន់៕
ប្រភព៖ Asharq Al-Awsat News