Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្ម បន្តសកម្មភាព ក្នុងការចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ ជួយសង្គ្រោះសត្វព្រៃ និងបញ្ចូនសត្វ ឱ្យត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញ

ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ចំនួន ៤ ដែលមានស្រាប់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ នៅគ្រប់បណ្តាខេត្ត នៃប្រទេសកម្ពុជា ជួយសង្គ្រោះសត្វព្រៃ និងបញ្ចូនសត្វទាំងនោះ ឱ្យត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញ។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះ។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីនេះ។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យគម្រោងរួមគ្នា រវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៤ ដែលមានស្រាប់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ នៅគ្រប់បណ្តាខេត្តនៃប្រទេសកម្ពុជា ជួយសង្គ្រោះសត្វព្រៃ និងបញ្ចូនសត្វទាំងនោះ ឱ្យត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញ តាមរយៈសកម្មភាពដូចខាងក្រោម៖ ការសង្គ្រោះ និងការថែទាំសត្វព្រៃ ការថែទាំសត្វព្រៃដែលត្រូវបានជួយសង្គ្រោះ ការស្តារឡើងវិញ នូវសត្វព្រៃនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងឧទ្យានបុរាណតំបន់អង្គរ និងការអប់រំបរិស្ថាន។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានមោទនភាពក្នុងការក្លាយជាដៃគូ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០០១មក។ យើងសូមស្វាគមន៍កិច្ចព្រមព្រៀងគម្រោងថ្មីនេះ ហើយសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅ និងជូនពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសមប្រកបតែភាពប្រសើរ និងរុងរឿងជាដរាប៕ រក្សាសិទ្ធិដោយ ៖ កូលាប