Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! សត្វ​កវែង​ដ៏​ធំ​ត្រូវជា​ប់ក​នឹង​បង្កៀ​ប​ដើមឈើ និង​ប្រឹង​រើ​បំរាស់​រហូត​ដាច់ខ្យល់ បន្ទាប់​ព្យាយាម​… (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​អាសូរ​មួយ ដែល​សត្វ​កវែង​១​ក្បាល​ត្រូវ​ងាប់​ដោយ​ខ្លួនឯង​យ៉ាង​វេទនា បន្ទាប់ពី​ជាប់​.​ក​នឹង​បង្កៀ​ប​ដើមឈើ​បែក​ជា​២ ខណៈ​វា​ព្យាយាម​កោស​រួស​រមាស់ ។​

​សត្វ​កវែង​នេះ​មាន​ឈ្មោះថា Hairong អាយុ ១០ ឆ្នាំ ហើយៗ វា​បាន​កំពុង​រស់នៅក្នុង​សួនសត្វ Kunming ក្នុងប្រទេស​ចិន អស់​រយៈពេល ៥ ឆ្នាំ ។​

​ក្រុម​អ្នកទេសចរ​ទៅ​ទស្សនា​នៅក្នុង​សួនសត្វ​ខាងលើនេះ ស្ថិតនៅក្នុង​ខេត្ត Yunnan (​ចិន​) បាននាំគ្នា​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ឃើញ​សត្វ​កវែង​ដ៏​ធំ​នេះ ត្រូវជា​ប់ករ​ហូត​ដាច់ខ្យល់​នៅ​នឹង​បង្កៀ​ប​ដើម​បែបនេះ ។​

​បុគ្គលិក​សួនសត្វ​ដែលមាន​ការព្រួយបារម្ភ បាន​ប្រើប្រាស់​ជណ្តើរ ដើម្បី​ឡើងទៅ​ដល់​ក្បាល​របស់ Hairong ប៉ុន្តែ ពុំ​អាច​ទាញ​ចេញ​ទេ ដោយ​ពួកគេ​សម្រេច​ធ្វើការ​អារកាត់​មែកឈើ​១​ចេញ ទើប​រំដោះ​ក្បាល​របស់​វា​រួច ។​

​ទោះយ៉ាងណា វា​ហួសពេល​ទៅហើយ ព្រោះ​សត្វ​ដ៏​ធំ​នេះ បាន​ដាច់ខ្យល់​ងាប់​បាត់ទៅហើយ ។​

​បុគ្គលិក​នៅ​ទីនោះ បាន​និយាយថា Hairong តែង​ពឹងពាក់​ដើមឈើ ដើម្បី​រួស​រមាស់​របស់​វា នៅត្រង់​កន្លែង ដែល​វា​ពុំ​អាចធ្វើ​ទៅបាន ។ ពួកគេ​ជឿថា វា​កំពុង​ព្យាយាម​ធ្វើ​សកម្មភាព​ដដែល ប៉ុន្តែ ជា​អកុសល ក៏ត្រូវ​ជាប់​ក​នឹង​បង្កៀ​ប​ដើមឈើ​រើ​ពុំរួច​រហូត​ងាប់​តែម្តងទៅ ៕ ចន្ទី​

spot_img
×