Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ បង្ហាញភាពរីករាយ និងអរគុណ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្នុងគ្រាដែលកំពុងត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ តំណាងឧស្សាហកម្មទេសចរណ៍ឯកជន បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរហូតបានស្ទើរតែ១០០% និងឈានដល់ការបើកដំណើរសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិឡើងវិញ ដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក។

ការថ្លែងអំណរគុណរបស់តំណាងឯកជនលើវិស័យឧស្សាហកម្មទេសចរណ៍នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមមន្ត្រីប្រជុំពិភាក្សារកគន្លឹះ ឬយុទ្ធសាស្ត្រក្នុងការអនុវត្តលើសេវាកម្មទេសចរណ៍ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ ដោយមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធវីដេអូ អនឡាញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន បានបញ្ជាក់ថា «វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ បានបង្ហាញភាពរីករាយ និងអរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលលោកបានប្រកាសឱ្យបើកដំណើរការប្រទេសឡើងវិញ និងទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងមកកាន់កម្ពុជា ដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក។ តំណាងវិស័យទេសចរណ៍ឯកជនទាំងអស់ មានការស្វាគមន៍ និងអបអរសាទរ ចំពោះអ្វីដែលជាការដឹកនាំដ៏ឈ្លាសវៃ មោះមុត និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា វិស័យទេសចរណ៍កម្ពុជា នឹងចាប់ផ្តើម អធិកអធមឡើងវិញ។

គួរបញ្ជាក់ថា ការឈានដល់ការបើកដំណើរការឡើងវិញលើគ្រប់វិស័យនេះ គឺដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវ របស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកបានមើលឃើញថា ប្រជាពលរដ្ឋកម្ពជាមានភាពស៊ាំក្នុងសហគមន៍ដោយសារការចាក់វ៉ាក់សាំងបានច្រើន ដែលគិតមកដល់ពេលនេះ បានប្រមាណ ជិត៨៨% នៃប្រជាជនសរុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN