Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចទូរស័ព្ទដៃ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៣និង០០នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ចំណែកជនរងគ្រោះឈ្មោះ ទេព ឌីឡា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ១-ឈ្មោះ យឹម សុខសែនមនោរម្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២E ផ្លូវលេខ៣៥១ ភូមិតាង៉ូវក្រោម សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ឈួន រិទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IN-1480 ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព, និងទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាក Samsung ពណ៌ទឹកមាស ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប