ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនស្រ្តីវ័យចំណាស់ម្នាក់ បន្ទាប់ពីគាត់ចាប់ប្តីវ័យ អាយុជាង ៨០ឆ្នាំ និង ដុតទាំងរស់ ខណៈពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់ ក្នុងដំណេកបណ្តាលឲ្យ ឆេះស្លា.ប់យ៉ាងអាណោចអាធ័ម ជាទីបំផុត នៅកន្លែងកើតហេតុ ។

ករណីឃាត.កម្មនេះ បានកើតឡើង កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ រំលងអធ្រាត្រ ស្ថិតនៅចំណុចផ្ទះលក់ ឱសថស្ថានរងមួយកន្លែងស្ថិត ក្នុងភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ជាប្រពន្ធមានឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ ៧៧ ឆ្នាំ ។
ចំណែកឯជនរងគ្រោះ មានឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ ៨៤ ឆ្នាំ មុខរបរ គ្រូពេទ្យបើកឱសថស្ថានរង ( លក់ថ្នាំពេទ្យ )។
អ្នកទាំងពីរ មានទៅលំនៅ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមការស្រាវជ្រាវបឋម, មូលហេតុ នៃអំពើឃាត.កម្មនេះ គឺ បណ្តាលមកពី ជនសង្ស័យឃើញជនរងគ្រោះ ចេះតែឧស្សាហ៍ឈឺនិងរអ៊ូរទាំច្រើនជាប្រចាំ ថ្ងៃធ្វើឲ្យស្ត្រីជាប្រពន្ធខឹងសម្បាក៏កើតចិត្ត ដិតស.ម្លាប់ជនរងគ្រោះតែម្តងទៅ ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅឯអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


