Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនយុវជន២នាក់ បងប្អូន ពាក់ព័ន្ធការព្រួតគ្នាវា.យមន្ដ្រីនគរបាល២នាក់ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល?

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន ២ នាក់ ដែលត្រូវជា បងប្អូនបង្កើតដាក់ក្នុងពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស » ដោយយកដំបង វា.យប្រ.ហារ ទៅលើមន្រ្តីនគរបាល ២នាក់បណ្តាលឲ្យរង របួសធ្ងន់ និងស្រាល ប្រព្រឹត្តនៅចំណុចលើស្ពានព្រែក តំបាញ ស្តិ ត នៅ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទ ទី ១- ឈ្មោះ លី រ៉ាវ៉ាន ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ទី ២- ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរមុខរបរនេសាទ ។

អ្នកទំាងពីរមានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះ ០២ នាក់ មានឈ្មោះ ៖ ទី១- ឈ្មោះ ឈិន តុលា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាមន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទី២- ឈ្មោះ ភន ភឿន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរជានាយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកដាច់មាន ទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ ភ្នំស្រុកលើកដែក ខេត្តកណ្តាល ។

ជនត្រូវចោទទំាងពីរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” តាម មាត្រា ២១៨ នៃ ក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៨ និង១០ នាទី នៅចំណុចលើស្ពានព្រែកតំបាញ ស្ថិត នៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×