Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌ ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងការធានាឱ្យសារព័ត៌មានកម្ពុជា មានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារឱ្យសង្គមពិតប្រាកដ

ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិទ្ធិសារព័ត៌មានត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាច្បាប់សម្រាប់អ្នកកាសែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះ គឺសម្រាប់គ្រប់គ្នា។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលា ស្ដីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា៖ អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌ មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែល ត្រូវអនុវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលា នាថ្ងៃនេះជាថ្ងៃ ប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវ ដែលត្រូវដើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌មានកម្ពុជា មានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារឱ្យសង្គមពិតប្រាកដ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងគោលបំណងឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ និងចង់បង្ហាញបញ្ជាក់អំពីកម្រិតសេរីភាពសារព័ត៌មានដែលពាក់ព័ន្ធជាមួយ ក្របខ័ណ្ឌច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សិក្ខាសាលានេះ មានលក្ខណៈប្រវត្តិសាស្រ្តមួយដែលមានការពន្យល់ច្បាស់លាស់ អំពីរបៀបរបបធ្វើការ និងការ អនុវត្តវិជ្ជាជីវ:សារព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ ដែលស្របតាមច្បាប់ពាក់ ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ៕រក្សាសិទ្ធិដោយ ៖ កូលាប