Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់គេហទំព័រចំនួន ៧៩ ធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ ដែលបានធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក) សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីលុបបំបាត់រាល់គេហទំព័រណា ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់។

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និយ័តករទូរគមនាគមន៍កម្ពុជាបានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ (ដូចមានភ្ជាប់ជូន) បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ ដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនេះ បង្កផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណះនិងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ ន.ទ.ក. សូមអំពាវនាវដល់សាធារណជន ឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក. តាមរយៈលេខទូរសព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬបណ្តាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” នូវគេហទំព័រណាមួយ ដែលបាននិងកំពុងធ្វើប្រតិបត្តិការ ឬផ្តល់សេវាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន. ទ. ក. នឹងរក្សាការសម្ងាត់ជូន៕ រក្សាសិទ្ធិដោយ ៖ កូលាប