Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបំពាក់ស៊ីរ៉ែនរបស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍បុ.កម៉ូតូរុឺម៉កបណ្តាលឲ្យមនុស្ស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ : រថយន្តបំពាក់ស៊ីរ៉ែនរបស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍បុ.កម៉ូតូរុឺម៉កបណ្តាលឲ្យមនុស្ស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចមុខផ្លូវចូលវត្តបន្លិចប្រាសាទលើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិពាមកោះ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

អ្នកបើករថយន្តម៉ាកកាមរីឆ្លាមពណ៌ស គ្មានផ្លាកលេខ មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

រីឯម៉ូតូរុឺម៉កពណ៌ខ្មៅផ្លាកលេខភ្នំពេញ1AR.5242បើកបរដោយឈ្មោះជួន ស៊ីវុត្ថា ភេទប្រុសអាយុ៦១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង របួសជើងស្តាំ(របួសធ្ងន់)។

អ្នករួមដំណើរឈ្មោះ មាស ស៊ីឌឿន អាយុ៥៩ឆ្នាំ ជនជាតិខ្មែរត្រូវជាប្រពន្ធ(របួសធ្ងន់)។

បច្ចុប្បន្ន រថយន្តនិងម៉ូតូយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពាមរក៍។

លោកសេង ពន្លក អធិការស្រុកពាមរក៌ បានឲ្យដឹងថា រថយន្តមានបំពាក់ស៊ីរ៉ែន ជារបស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍។

ចំណែក លោក ឈួន រឹទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកពាមរក៍ មិនអាចសុំការបំភ្លឺបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ