Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

spot_img

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រជុំពិភាក្សាអំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២០- ២០២១ តាមវីដឺអូ ZOOM ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។

ថ្លែងបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវបានអាក់ខាន ចាប់តាំងពីចុងឆ្នាំ ២០១៩ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាសាកលប៉ុន្តែជំងឺកូវីដ-១៩ មិនអាចបញ្ឈប់នូវសកម្មភាពរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានទេរ ។ ជាក់ស្តែងបណ្តា ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល និង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅតែដំណើរទៅមុខជាបន្តបន្ទាប់ ទៅតាមការប្រគល់ភារកិច្ច ។
សម្តេចពិជ័យសេនា បានសំដែងនូវការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ និង អភិបាលខេត្តទាំង៤ ដែលបានចូលរួមយ៉ាងសកម្មខិតខំអនុវត្តការងារសំរេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល២ ឆ្នាំ នេះ អគ្គលេខាធិការដ្ឋាន ជាសេនាធិការ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយនឹងទីបញ្ជាការជួរមុខ ដែលជាប្រតិបត្តិករ បានបំពេញនូវភារកិច្ចស្នូលក្នុងកិច្ចការ សម្របសម្រួលកិច្ចប្រតិបត្តិការ នៃកំលាំងចម្រុះរបស់បណ្តាស្ថាប័នជំនាញពាក់ព័ន្ធ ទៅតាមផែនការសកម្មភាពក៏ ដូចជាផែនការយថាភាពយ៉ាងសកម្ម ខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព។

ឯកឧត្តម ទៀ វិញ បានបញ្ជាក់ទៀតថា៖ ពិនិត្យជារួមឆ្នាំ២០២០ និងឆ្នាំ២០២១ នេះយើងរក្សាបាននូវសុខសុវត្ថិភាព សន្តិសុខលើ ផ្ទៃសមុទ្រ បង្កលក្ខណៈអំណោយផល ដល់ជីវភាពរស់នៅ ការប្រកបអាជីវកម្មនេសាទរបស់ប្រជាពល រដ្ឋ និងធានាបានសុវត្ថិភាពដល់ការងារដឹកជញ្ជូនតាមផ្លូវសមុទ្របណ្តាសកម្មភាពល្មើសច្បាប់នានាបានថយចុះមកនៅកំរិតទាបបំផុត។ ទោះបីជាប្រឈមនឹងកង្វះខាតទាំង ឡាយជាពិសេស គឺធនធានសំភារៈបច្ចេកទេស គ្រឿងបំពាក់ ក៏ដូចជាសមត្ថភាព នៃធនធានមនុស្ស នៅមានកំរិត ប៉ុន្តែអាស្រ័យដោយមានសាមគ្គីភាពរឹងមាំ និងការសហការគ្នាបានល្អ លើសពីនេះទៀត ដោយបាន ការដឹកនាំចង្អុលបង្ហាញផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ជាប់ជានិច្ចដល់អគ្គលេខាធិការដ្ឋាន ពីសំណាក់ សម្តេចពិជ័យសេនា ស្ថាប័នជំនាញទាំងឡាយបានសហការបំពេញភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ. អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញជូនកិច្ចប្រជុំស្ដីពីសមិទ្ធផលការងារ ឆ្នាំ២០២០- ២០២១ របស់ គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលក្នុងនោះរួមមាន៖ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះ ដែលបានបញ្ចប់ទាំងស្រុង ដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលនៃគណៈអភិបាលខេត្តទាំង៤ ជាមួយ នឹង ប្រធានក្រុមការងារបច្ចេក- ទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ-ការងារជំនាញផ្នែកមុជទឹក -ការហ្វឹកហ្វឺន – ការជួយសង្គ្រោះ ការរួមចំណែកក្នុងការស្រាវជ្រាវ និងគាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិនិងអន្តរជាតិ។ របាយការណ៍ក៏បានបង្ហាញពីលទ្ធផល នៃការសាងសង់ស្នាក់ការ និង ផែ នៅកោះពោធិ៍ក្នុងខេត្តកែប ដែលបានបញ្ចប់ជាស្ថាពរ – សំណង់អគារទីបញ្ជាការជួរមុខថ្មី (កោះព្រាប) ដែលសាងសង់សម្រេចបាន ៨០% – និង ការចូលរួម បង្រ្កាបបទល្មើសនេសាទ បទល្មើសគ្រឿងញៀន ការតាមស្វែងរកនាវាលួចដឹកប្រេងឆៅ អិម ធី ស្តូវ៉ូឡូ (MT Stovolos ) និង ការពារសុវត្ថិភាពនៅកន្លែងបូមប្រេង និងនាវាផលិតកម្ម ។

បន្ទាប់ពីបានពិក្សាលើបញ្ហាផ្សេងៗរួចមក មានមតិបូកសរុបកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យបន្តពង្រឹងទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រឲ្យបានរឹងមាំ និង ចូលរួមទប់ ស្កាត់បទល្មើសលើផ្ទៃសមុទ្រ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចង ក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ ដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះ រួចហើយដោយត្រូវថតរូបទុក និង ដាក់ ឈ្មោះ ជាភាសារខ្មែរ និង បរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×