Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង បុ.កស្លា.ប់

spot_img

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបុ.ក កិ.នពីក្រោយ កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ផែង សុភ័ណ្ឌ អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1V-6326 ធ្វើដំណើរចេញពីបន្ទប់ជួល មកដឹកប្តីរបស់គាត់ ដែលលក់ដូរនៅក្បែរកន្លែងកើតហេតុ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចភ្លើងស្តុប៥០ម៉ែត្រកែង៦០ម៉ែត្រ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុងមួយគ្រឿងម៉ាក HINO ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 5A-1159 បើកបរស្របទិសដៅគ្នាពីជើងទៅត្បូង បានបត់មកខាងស្តាំទាក់ដៃចង្កូត ជាមួយម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យរថយន្តកិនចំស្មានិងដៃខាងស្តាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទជួយសង្រ្គោះ តែជាអកុសលដោយមុខរបួសរបស់គាត់ធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លា.ប់នៅមន្ទីរពេទ្យបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយជំនាញនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img