បុរសសញ្ជាតិឥណ្ឌាម្នាក់ពិតជាមានសំណាងមែនបន្តមានជីវិត បន្ទាប់ពីប្រែក្លាយជាភ្លើងចន្លុះ ក្រោយពេលត្រូវចរន្តអគ្គិសនីអូតង់ស្យុងឆក់។
Ranjith Kumar អាយុ ៣២ឆ្នាំ សញ្ជាតិឥណ្ឌា ដែលមានសំណាងនៅមានជីវិត ក្រោយពេលប្រែក្លាយជាដុំភ្លើង។
តាម Daily Mail Ranjith Kumar អាយុ ៣៤ឆ្នាំ កំពុងចូលរួមក្នុងបាតុកម្មមួយប្រព្រឹត្តទៅនៅ Viluppuram, Tamil Nadu ភាគខាងត្បូងឥណ្ឌា ជិតស្ថានីយ៍រថភ្លើងមួយ ក្នុងពេលបាតុករដទៃទៀតសុទ្ធសឹងឈរនៅលើផ្លូវដែក Ranjith បែរជាតោងឈរឡើងលើដំបូលរថភ្លើង។
បុរសរូបនេះពុំបានចាប់អារម្មណ៍ចំពោះខ្សែភ្លើងអូតង់ស្យុង ដែលនៅពីលើក្បាលរបស់ខ្លួន ហើយនៅពេលដែលលើកដៃ ក៏ត្រូវឆ្លងចរន្ត ខ្លួនប្រាណទាំងមូលឆាបឆេះប្រៀបដូចជាដុំភ្លើងមួយដុំអីចឹង ។ សំណាងល្អដែលមានមនុស្សម្នានៅក្បែរនោះបានជួយសង្គ្រោះពីចង្កូមមច្ចុរាជហើយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ។ ក្រុមវេជ្ជបណ្ឌិតវាយតម្លៃថា គាត់រងការរលាក ៧០% ។
ឃ្លីបខាងក្រោមពិតជាបង្ហាញថា យុវជនរូបនេះពិតជាមានជីវិតថ្លៃមែន!