Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ឲ្យពង្រឹងការទូតសភានិងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាសកល រួមមាន បញ្ហាសន្តិភាពនិងសន្តិសុខ, ភេរវកម្ម, ការប្រកួតប្រជែងពាណិជ្ជកម្មនិង បច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបិទកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីដំណើរការបានកន្លះថ្ងៃ។ សម្តេចប្រធាន បានជំរុញឲ្យពង្រឹងការទូតសភានិងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហា សកលនានា រួមមាន បញ្ហាសន្តិភាពនិងសន្តិសុខ, ភេរវកម្ម, ការប្រកួតប្រជែងពាណិជ្ជកម្មនិង បច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេសអន្តរកម្មនៃសន្តិសុខសៀង ទឹក និងថាមពល, និងវិសមភាពសង្គមនិងយេនឌ័រ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូរីដ ១៩ និងការស្ដារសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញ។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធនិម្មិត ក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបតិ្តកូវីដ-១៩»។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍របស់ឯកឧត្តម លោកជំទាវប្រធានគណៈប្រតិភូ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរវាងតំបន់អាស៊ី និងអឺរ៉ុប ក្នុង ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរ ជាតិ ក្នុងការដោះស្រាយបញ្ហានិងការបន្តគាំទ្រនូវគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដែល មានគោលបំណងក្នុងការថែរក្សាសុខសន្តិភាពជាសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ទន្ទឹមនឹងនេះសម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវនៅក្នុងក្រុមពិភាក្សាទាំងបី ដែលបានដឹកនាំ សម្របសម្រួល និងជំរុញឱ្យកិច្ចពិភាក្សា ប្រព្រឹត្តទៅប្រកបដោយភាពរស់រវើក តាមរយៈការផ្លាស់ប្ដូរមតិយោបល់ ទស្សនៈរវាងគ្នាទៅវិញទៅមក យ៉ាងផុលផុស និងសកម្ម សំដៅពង្រឹងការទូតសភានិងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហា សកលនានា រួមមាន បញ្ហាសន្តិភាពនិងសន្តិសុខ, ភេរវកម្ម, ការប្រកួតប្រជែងពាណិជ្ជកម្មនិង បច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេសអន្តរកម្មនៃ
សន្តិសុខសៀង ទឹក និងថាមពល, និងវិសមភាពសង្គមនិងយេនឌ័រ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូរីដ ១៩ និងការស្ដារសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមនៃតំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

អង្គប្រជុំបានឯកភាព និងគាំទ្រដល់យុទ្ធសាស្ត្រសំខាន់និងអាទិភាពដើម្បីស្ដារសេដ្ឋកិច្ចសង្គមឱ្យ ងើបឡើងវិញប្រកបដោយបរិយាប័ន្ន រឹងមាំ ហើយធន់ទៅនឹងវិបត្តិ ដែលនឹងអាចកើតមាននាពេល ក្រោយទៀត ដែលក្នុងនោះកត្តាអាទិភាពនិងចំពោះមុខគឺ ការចាក់វ៉ាក់សាំងសំដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយើងទាំងអស់បានចាក់វ៉ាកសាំងគ្រប់គ្នា។ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងផងដែរនូវសារៈសំខាន់នៃ ពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងភាពជាដៃគូរកាន់តែទូលំទូលាយរវាងតំបន់ទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ មួយចំនួនដូចជា ការអភិវឌ្ឍបៃតង វិស័យបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តំបន់ និងប្រព័ន្ធសុខាភិ បាលជាដើម។

អង្គប្រជុំក៏បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (អេសឌីជី ឆ្នាំ២០៣០។ ក្នុងន័យនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់សភាជា សមាជិកអាសឹប បន្តយកចិត្តទុកដាក់អនុវត្តគោលដៅអេសឌីជីរបស់ខ្លួន តាមរយៈការអនុម័តច្បាប់ ដែលអាចជួយជំរុញការអនុវត្តឱ្យមានប្រសិទ្ធិភាព មានសមភាពនៃកាអភិវឌ្ឍ និងជួយកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍរវាងប្រទេសនៅក្នុងតំបន់។ សម្តេចហេង សំរិន បានលើកឡើងបែបនេះ។

បន្ថែមពីនេះ ប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) សូមថ្លែងអំណរគុណនិងកោតសរសើរចំពោះគណៈកម្មការកិច្ចប្រជុំរៀបចំសេចក្តី ប្រកាស ASEP11 ដែលបានបំពេញការងារយ៉ាងសកម្ម តាំងពីមុនកិច្ចប្រជុំរបស់យើងបានចាប់ ផ្ដើមដោយបានសម្របសម្រួល ពិភាក្សាពិគ្រោះនិងផ្លាស់ប្តូរយោបល់គ្នាលើធាតុចូលជាច្រើនពី ប្រទេសសមាជិក ទៅក្នុងសេចក្តីព្រាងសេចក្តីប្រកាស រហូតទទួលបានការឯកភាពនិងការអនុម័ត ជាឯកច្ឆ័ន្ទលើឯកសារដ៏សំខាន់នេះ ដែលឆ្លុះបញ្ចាំងពីស្មារតីជំហរ និងឆន្ទៈរួមរបស់សមាជិកសភា តំណាងឱ្យសម្លេងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៃតំបន់ទាំងពីរ នូវក្តីបំណងប្រាថ្នារួម គឺការរស់ក្នុង សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពជានិរន្តរ៍៕ រក្សាសិទ្ធិដោយ ៖ កូលាប

×