Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក ASEP ទាំងអស់កោតសរសើរចំពោះព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា រៀបចំកិច្ចប្រជុំ ASEP11 បានយ៉ាងល្អប្រសើរ

spot_img

ភ្នំពេញ ៖ សមាជិក សមាជិកាសភា ASEP ទាំងអស់បានសម្តែងការកោតសរសើរចំពោះព្រឹទ្ធសភា និងរដ្ឋសភា ន ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ ASEP11 បានយ៉ាងល្អប្រសើរ ព្រមទាំងសម្ដែងការ ស្វាគមន៍ចំពោះការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ ASEP12 ដែលនឹងធ្វើឡើងនៅអឺរ៉ុប នៅឆ្នាំ២០២៣។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបញ្ចូលធាតុចូលរបស់ ASEP11 ទៅក្នុងដំណើរការផ្លូវការរបស់ ASEM សភាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEP11 នឹងរាយការណ៍ពីលទ្ធផលកិច្ចប្រជុំនេះ ជូនដល់ថ្នាក់ដឹកនាំ ASEM ក្នុងកិច្ចប្រជុំកំពូល ASEM13 ដែលនឹងត្រូវរៀបចំដោយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត។

ASEP11 បានបញ្ជាក់ជាថ្មីម្ដងទៀតនូវភាពពាក់ព័ន្ធនៃការទូតសភា និងភាពជាដៃគូអន្តរសភាក្នុងការ លើកកម្ពស់សន្តិភាព សន្តិសុខ ព្រមទាំងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព និងលើកទឹកចិត្តឱ្យ មានអន្តរកម្មបន្ថែម និងភាពជាដៃគូស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពរវាងដំណើរការ ASEP និង ASEM ។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចនៃតំបន់ ទាំងពីរ SEP11 បានអះអាងពីសារៈសំខាន់នៃការគាំទ្ររបស់សមាជិកសមាជិកាសភា លើភាពជាដៃគូ Eurasian កាន់តែខ្លាំង, គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ, យុទ្ធសាស្តសហភាពអឺរ៉ុប ស្តីពី ការតភ្ជាប់អឺរ៉ុប និងអាស៊ី, ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥, កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាត អភិវឌ្ឍន៍ និងសមាហរណកម្មតំបន់ទាំងពីរ ព្រមទាំងគំនិតផ្តួចផ្តើមតភ្ជាប់ពាក់ព័ន្ធផ្សេងទៀត ដែលអាចមាន សក្តានុពលផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង និងរួមចំណែកដល់វិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៃតំបន់ទាំងពីរ។

ASEP11 បានជំរុញដៃគូ ASEM ឱ្យសហការកាន់តែទូលំទូលាយបន្ថែមទៀត លើការផលិត និងការចែកចាយ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព ប្រសិទ្ធិភាព និងធានាបានគុណភាព ដើម្បីផ្ដល់ការចាក់ វ៉ាក់សាំងប្រកបដោយសមធម៌ តាមរយៈការបន្តការវិនិយោគក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) បែប វិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា ការផលិត និងការធ្វើឱ្យវ៉ាក់សាំងមានតម្លៃសមរម្យសម្រាប់គ្រប់គ្នា និងក្លាយ ជាទំនិញសាធារណៈសាកល និងធ្វើការជិតសិទ្ធក្នុងការលើកកម្ពស់ភាពស៊ាំប្រឆាំងនឹងវីរុសប្រកបដោយ បរិយាប័ន្ន និងប្រសិទ្ធភាព ទើបការស្ដារសង្គម-សេដ្ឋកិច្ចអាចធ្វើទៅបានលឿន ដោយស្វាហាប់ និងមាន បរិយាប័ន្ន។ ក្នុងន័យនេះ ASEP11 បានអំពាវនាវឱ្យមានការពង្រឹងវិធីសាស្ត្រថ្នាក់ជាតិនិងពហុភាគី និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ដូចជា បរិធានក្របខណ្ឌកូវ៉ាក់ដែលស្ថិតនៅក្នុងការទទួលបានកិច្ចពន្លឿនលើ ឧបករណ៍ប្រឆាំងនឹងជំងឺកូវីដ-១៩ (COVAX Facility within the Access to COVID-19 Tools Accelerator (ACT-A) និងគំនិតផ្តួចផ្តើមពាក់ព័ន្ធដទៃទៀត។ ASEP11 បានទទួលស្គាល់សារៈសំខាន់ន ការបន្តការងាររវាងរដ្ឋនានាលើការទទួលស្គាល់ទៅវិញទៅមក លើប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩។

ASEP11 បានទទួលស្គាល់សារៈសំខាន់នៃការគាំទ្រផ្នែកនីតិប្បញ្ញត្តិពីដៃគូ ASEM លើផែនការស្តារឡើង វិញនានាកម្រិតតំបន់ និងគំនិតផ្តួចផ្តើមស្ដារឡើងវិញផ្សេងទៀតរបស់ដៃគូ ASEM រួមមានការលើកកម្ពស់ គំរូសេដ្ឋកិច្ច ជីវសាស្ត្រ-វិលជុំ-បៃតង (BCG) ដើម្បីជាមធ្យោបាយសម្រាប់ការស្ដារឡើងវិញប្រកបដោយ ចីរភាព ជាមួយនឹងគោលដៅនៃ “ការបង្កើតឡើងវិញកាន់តែប្រសើរ” និងកាន់តែបៃតង ដើម្បីសម្រេចបាន អនាគតដែលកាន់តែមានចីរភាព និងបរិយាប័ន្ន ដែលសំខាន់ចំពោះការស្ដារសេដ្ឋកិច្ចឱ្យរស់ឡើងវិញ។

ASEP11 បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត ដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយផ្តោតលើវិស័យដែលជាប្រយោជន៍ដល់ប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មអន្តរតំបន់កាន់តែទូលាយ និងការសម្រប សម្រួលពន្ធគយ និងពាណិជ្ជកម្ម ការធ្វើឱ្យលំហូរនៃមូលធន កម្លាំងពលកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បម្លាស់ ទីចាំបាច់របស់មនុស្ស និងប្រាក់បញ្ញើរការងារកាន់តែសេរីជាងមុន ព្រមទាំងការលុបបំបាត់រនាំងបច្ចេកទេស និងមិនមែនបច្ចេកទេសលើពាណិជ្ជកម្មទំនិញ និងសេវាកម្ម នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ASEP11 បានអំពាវនាវឱ្យមានការលើកកម្ពស់ និងការការពារពហុភាគីនិយម ដែលមានលក្ខណៈបើកចំហ និងផ្អែកលើច្បាប់អន្តរជាតិ សំដៅរក្សាបានកម្លាំងចលករនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច ព្រមទាំងអះអាងឡើងវិញអំពីការប្តេជ្ញារក្សាខ្សែច្រវាក់ផ្គត់ផ្គង់សាកលឱ្យមានស្ថិរភាព និងគ្មានការរាំងស្ទះ បន្ធូរបន្ថយ ភាពតានតឹងពាណិជ្ជកម្ម កាត់បន្ថយហានិភ័យនិងភាពមិនជាក់លាក់នៃម៉ាក្រូសេដ្ឋកិច្ច និងថែរក្សា សុខុមាលភាពសង្គម-សេដ្ឋកិច្ចរបស់ប្រជាជននៃតំបន់ទាំងពីរ។

ASEP11 បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមាន លក្ខណៈបើកចំហ តម្លាភាព មិនរើសអើង សមភាព មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ ដោយយកអង្គការ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×