សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,១១ភាគរយកាលពីថ្ងៃម្សិលមិញនេះ មកបិទត្រឹម ៤៨៥,០៩ពិន្ទុ ដោយមានភាគហ៊ុនចំនួន ពីរនៅលើទីផ្សារគោលកើនថ្លៃ។
ភាគហ៊ុនទាំងពីរនោះ គឺ ភាគហ៊ុនអេស៊ីលីដា និងផេសថិក ដែលបានកើនឡើង ២០ និង ៤០ រៀលរៀងគ្នា។ យ៉ាងណាមិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្លាក់ចុះថ្លៃ២០រៀល។
តម្លៃជួញដូររបស់ទីផ្សារទាំងពីរមានចំនួន សរុប ២៧៣,៨លានរៀល ដែលបានគ្របដណ្តប់ដោយ ភាគហ៊ុនអេស៊ីលីដា ដល់ទៅប្រមាណ ៨២ភាគរយ៕