ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំនើនប្រជាជន និងការថយចុះផលនេសាទត្រីធម្មជាតិ។
កក្តាថយចុះទាំងនេះ បានជំរុញឱ្យ CPF ធ្វើការអភិវឌ្ឍវិស័យវារីប្បកម្មនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ការប្រែប្រួលទាំងនេះ បានបង្ហាញអោយឃើញច្បាស់នូវឱកាសរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ។
CPF ជាក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជា ច្រើនទៀត។ អាជីវកម្ម គ្របដណ្តប់លើវិស័យជាច្រើន។ ដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រី CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។
លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា ក្រុមហ៊ុនបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូលពិសេសដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ។
ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ “វារីវប្បករទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមត្រីដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់” ។
ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទងទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹងបានណែនាំបច្ចេកទេសក្នុងការចិញ្ចឹមសំខាន់ៗ4ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថានជុំវិញ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន CP ខេមបូឌា ដើម្បីលើកស្ទួយវារីប្បកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញអោយការចិញ្ចឹមទទួលបានភាពជោគជ័យ៕