Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា។

សម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍។

បើយោងតាមសេចក្តីសម្រេច ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

  • ពិនិត្យ និងសម្របសម្រួលផ្ដល់ការអនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារចូល និងស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា
  • សម្របសម្រួលដល់ការអនុវត្តវិធានការរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅពេលដែលពលរដ្ឋអាហ្វហ្កានីស្ថានមកដល់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា
  • សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ជ្រើសរើស ទីកន្លែងស្នាក់នៅ បណ្តោះអាសន្ន
  • សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរដើម្បីបង្កលក្ខណ:ដល់ការដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា និងរៀបចំមធ្យោបាយដឹកជញ្ជូន ពីអាកាសយានដ្ឋានទៅកន្លែងស្នាក់នៅ និងនៅពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា – សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរៀបចំគ្រប់គ្រងការស្នាក់នៅ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា

-សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំ អប់រំ អំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងព័ត៌មាននានាទាក់ទងទៅនឹងជីវភាពសង្គម ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • បង្កលក្ខណ:សម្រាប់ធ្វើការសម្ភាសន៍នានា ដើម្បីស្វែងរកការតាំងទីលំនៅនៅប្រទេសទីបី៕រក្សាសិទ្ធិដោយ ៖ កូលាប