ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉ក បើកបុ.កពីក្រោយរថយន្តស៊េរីទំនើប Mercedes មួយគ្រឿង បណ្តាលឲ្យបែកស្តុបមួយចំហៀង តែសំណាងល្អមិនបណ្តោយឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១ និង៤៧នាទី រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងដឹកសម្ភារៈមួយចំនួន បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើតក៏ បានគេចនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតមកបុ.កពីក្រោយយ៉ាងពេញទំហឹង ចំហៀងខាងឆ្វេង នៃរថយន្តស៊េរីទំនើបMercedes ដែលពាក់ផ្លាកលេខ កម្ពុជា MENG 9999 បើកបរស្របទិសគ្នា នៅខាងមុខបណ្តោលឲ្យរងការខូចខាត់យ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសទ្បើយ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ទៅតាំងកន្លែងកើតហេតុ បានធ្វើការគូសវាស យករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក ដាក់អែបគៀន ដើម្បីរង់ចាំតំណាងចូលមកដោះស្រាយគ្នា បើមិនត្រូវនិងធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីរង់ដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សួង សាម




