Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តអាលផាត បើកទៅបុ.ករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ÷ បុរសម្នាក់បើករថយន្តម៉ាកអាលផាត ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូត ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បា.ក់មួយកង់ ខូចខាតខ្ទេ.ចមួយកំណាត់មុខ ស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៩ ចំណុចនៅនឹងស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរស២នាក់ បានបើករថយន្តម៉ាកអាលផាត ពណ៌សស៊េរីទំនើបមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 2AX-8128 បើកបរតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុ.កហ្នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ទៅមុខលែងរួច ចំណែករថយន្តបង្ករងការខូចខាតខ្ទេ.ចមួយកំណាត់មុខ និងបែកពោងសុវត្ថិភាពខាងក្នុង។
សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែទ្រូងផ្លូវមួយកង់ ជាទ្រព្យសម្បត្តិរដ្ឋ និងរថយន្តជារបស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត