Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីថៃម្នាក់និងដកហូតបាន ថ្នាំញៀនជិត២គីឡូក្រាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ សហការជាមួយ មន្ត្រីសមត្ថកិច្ចនគរបាលគយ និង នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីអធ្រាត្រ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ជាង១ និង ៣០ នាទី បានឃាត់ខ្លួន ស្ត្រីជនជាតិថៃម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេស ម៉ាលី ឆ្លងកាត់ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា ប្រព្រឹត្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅចំណុចច្រកអ្នកដំណើរមកដល់ ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បាឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន ថ្នាំញៀនប្រភេទកូកាអ៊ីន (COCAINE) មាន ទម្ងន់សុទ្ធចំនួន ១៩៨៩.១ក្រាម (ចំនួន ជិត២គីឡូក្រាម) ដោយបង្កប់លាក់ទុក នៅបាតវ៉ាលីស របស់គាត់។

ករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទប្រកាន់ពីបទ « ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ពី ពិរុទ្ធភាព។

បច្ចុប្បន្ននេះ, ជនសង្ស័យកំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និង ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ នៅតែព្រហស្បតិ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា