Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ចិន នឹង​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង មុន​ពេល​កិច្ចប្រជុំ​កំពូល​រវាង ត្រាំ និង​គីម ជុង​អ៊ុន​កើតឡើង​

​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុង​អ៊ុន​ទើបតែ​ធ្វើ​ដំណើរ​យ៉ាង​ស្ងាត់ៗ​កាលពី​ពេល​ថ្មីៗ​នេះ មក​ប្រទេស​ចិន​។ នេះ​បើ​តាម​​សេចក្តី​រាយ​ការណ៏​របស់​ភ្នាក់ងារ​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap​។​

​លោក ស៊ី ជី​ង​ពីង កំពុង​រៀបចំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​លើកដំបូង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​​ក្នុងនាម​ជា​មេដឹកនាំ​ចិន​។​

​បើ​តាម​ប្រព​ភ​ពី​មន្ត្រី​ចិន​បានឲ្យដឹងថា ដំណើរ​ទស្សនៈកិច្ច​ទៅ​កូរ៉េ​ខាងជើង​នឹង​កើតឡើង​ក្នុង​ពេល​​ឆាប់ៗ បន្ទាប់ពី​មាន​គំរោង​ជួប​ចរចា​រ​វាង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុង​ខែ​មិថុនា​ខាងមុខ​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង គីម ជុង​អ៊ុន​កាលពី​ពេល​ថ្មីៗ​នេះ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​កាលពី​ចុងខែ​មិនា ហើយ​ក្នុង​កំឡុង​កិច្ចពិភាក្សា​នោះ លោក គីម​​ត្រូវបាន​គេ​រាយ​ការណ៏​ថា បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការបោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​៕ សុភ័ក្ត្រ