Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ឡក​ម្ដៅ​នៅ​រោងចក្រ​ផលិត​សរសៃអំបោះ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​មួយចំនួន​

spot_img

ភ្នំពេញ​៖ មាន​ករណី​ផ្ទុះ​ឡ​កម្ដៅ​រោងចក្រ​យីហោ គ័ង​ស៊ីន ផលិត​សរសៃអំបោះ​មួយកន្លែង នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រងរបួស​។​

​ចំពោះ​ស្ថានភាព​ផ្ទុះ​នោះ​មាន​កម្លាំង​ខ្លាំងពេក ក៏​ខ្ទាត​ទៅ​ត្រូវ​រោងចក្រ​មួយ​ដែល​ជាប់​របង​គ្នា​នោះ បណ្ដាល​ឲ្យ​បាក់​ជញ្ជាំង និង​បែក​កញ្ចប់​អស់​ជាច្រើន​ផ្ទាំង និង​ត្រូវ​កម្មការិនី​ដែល​កំពុងធ្វើការ​រងរ​បួស​ដូចគ្នា​ផងដែរ​។​

​គួរ​បញ្ជាក់ថា កន្លងមក​ករណី​ផ្ទុះ​ឡក​ម្ដៅ នៅតាម​រោងចក្រ ធ្លាប់បាន​កើតមាន​ជាច្រើន​ករណី​មកហើយ ដែល​ក្នុងនោះ​មាន​ករណីខ្លះ​បណ្ដាល​ឲ្យ កម្មករ​ស្លាប់ និង​រងរបួស​ផងដែរ​៕ ដោយ​៖​ជាលី​

 

spot_img
×