Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​កញ្ឆា ដែល​ជា​វត្ថុតាង​បទល្មើស​ជាង​កន្លះ​តោន ប៉ូលិស​បែរ​ជា​ទម្លាក់​កំហុស​ឲ្យ​…​កណ្តុរ​ញៀន​កញ្ឆា​!

​តាម​ចម្លើយ​របស់​អតីត​នាយក​ប៉ូលិស Pilar តំបន់​ឦសាន្ត Buenos Aires ថា កណ្តុរ​វា​បាន​លួច​ស៊ី​កញ្ឆារ​អស់​ជាង​កន្លះ​តោន ។​

​រឿងរ៉ាវ​បាន​ផ្ទុះឡើង​តាំង​ពី​ខែ​មេសា​ឆ្នាំ ២០១៧ គ្រា​ដែល​នាយក​ប៉ូលិស Pilar លោក Emilio Porter បាន​ពិនិត្យឃើញ​ឃ្លាំង​ផ្ទុក​វត្ថុតាង ក្នុងនោះ​មាន​កញ្ឆា​ជាង​កន្លះ​តោន​ស្រាប់តែ​បាត់​ស្រមោល​។ ភ្លាមៗ​នោះ​លោក​ក៏បាន​ផ្តល់​ព័ត៌មាន​ដល់​អង្គភាព​ស៊ើបអង្កេត​ផ្ទៃក្នុង ហើយ​ក្រោយពី​ការត្រួតពិនិត្យ​អង្គភាព​នេះ បានបញ្ជាក់​ថា ក្នុង​ឃ្លាំង​សល់​តែ​កញ្ឆា ៥.៤៦០kg បាត់អស់ 560 kg ។​

​ការមន្ទិលសង្ស័យ​បាន​ផ្តោតទៅលើ នាយក​មុន​នៃ​ស្ថាប័ន​ប៉ូលិស​នេះ​គឺ​លោក Javier Specia ព្រោះតែ​បុគ្គល​នេះ​ពុំ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ត្រួតពិនិត្យ​វត្ថុតាង ហើយ​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០១៧ ។ ក្រោយពេល​ត្រូវ​បាន​សាកសួរ​ចម្លើយ លោក Specia និង​ក្រុម​ជំនួយការ​របស់​គាត់​បែរ​ជា​ឆ្លើយ​គួរឲ្យ​អស់សំណើច​ថា ៖ កញ្ឆា​ទាំងនេះ ត្រូវបាន​កណ្តុរ​ស៊ី​អស់ហើយ ។​

​ប៉ុន្តែ​បើ​តាម​អ្នកឯកទេស​កោសល្យវិច្ឆ័យ​ឲ្យដឹងថា ពពួក​កណ្តុរ​ពុំ​បាន​ចាត់ទុក​គ្រឿងញៀន​ជា​អាហារ​ឡើយ​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​ពួក​វា​ស៊ី​កញ្ឆា​អស់​ដល់​ម្លឹង​នោះ​ប្រាកដ​ជា​គ្មាន​ជីវិត​បន្ត​ទៀត​ឡើយ ហើយ​ខ្មោច​របស់​ពួក​វា​ពិតជា​ឃើញ​នៅ​គ្រប់​ទីកន្លែង​។​

​សំណុំរឿង​នេះ​នឹង​ត្រូវ​បាន​តុលាការ​បើកសវនាការ​កាត់ទោស​នៅ​ថ្ងៃទី ០៤ ខែ​ឧសភា ខាងមុខ​៕