
កម្មករអណ្តូងរ៉ែមួយនៅអូស្ត្រាលី គាត់រើសបានដោយចៃដន្យនូវដុំថ្ម Opal ពណ៌ខ្មៅដ៏កម្រមួយដុំ ។ គាត់រកឃើញវាស្ថិតនៅលាយឡំជាមួយដុំថ្មធម្មតាដ៏ទៃទៀត។ គាត់មានបំណងរក្សាទុកវាប្រៀបដូចជាវត្ថុអនុស្សាវរីយ៍មួយ។

ដុំថ្ម Opal ដ៏កម្ររបស់កម្មករអណ្តូងរ៉ែខាងលើ ក្រោយមកត្រូវបានគេដាក់ឈ្មោះថា “មហាក្សត្រ” ហើយត្រូវបានក្រុមអ្នកជំនាញការប៉ាន់ប្រមាណថា វាមានតម្លៃដល់ទៅ ៣លានដុល្លារ។

Charlie Naysmith អាយុ ៨ឆ្នាំ នៅអង់គ្លេស ពេលដើរលេងនៅតាមឆ្នេរសមុទ្រ Hengistbury Head នៅជិត Bournemouth បានរើសដុំថ្មពណ៌លឿងស្រាល ទម្ងន់ ៦០០ក្រាម ។

មួយរយៈក្រោយមកឪពុកម្តាយរបស់ Naysmith ពិនិត្យឃើញថា វាពុំមែនជាដុំថ្មធម្មតាទេ តែជាផូស៊ីលរបស់ត្រីសមុទ្រម្យ៉ាងឈ្មោះថា Cachalot គេប្រើប្រាស់វាក្នុងឧស្សាហកម្មទឹកអប់ ហើយ “ដុំថ្ម” ១ដុំនេះ មានតម្លៃដល់ទៅ ៦៣.០០០ដុល្លារ ។

ក្នុងពេលកម្សាន្តលេងនៅអគារមួយគេបោះបង់ចោលនាទីក្រុង Windber, Pennsylvania ប្រទេសអាមេរិក ក្មេងៗទាំងនោះរើសបានកាសចាស់នៅក្បែរជញ្ជាំងមួយនៃអគារ។

ក្រោយមកឪពុកម្តាយរបស់ក្មេងៗទាំងនោះបានសម្រេចចិត្តវាយបំបែកជញ្ជាំងប្រេះស្រាំនោះ ហើយក៏ប្រទះឃើញកាក់ចំនួនរាប់រយ ក្នុងនោះមានកាក់ប្រាក់ខ្លះជាប្រភេទដ៏កម្រ។ វាពិតជាមានតម្លៃយ៉ាងច្រើន ប៉ុន្តែពុំត្រូវបានទម្លាយចេញឡើយ។

អ្នកប្រមាញ់ម្នាក់នៅអូស្ត្រាលី បានប្រទះឃើញមាសមួយដុំមានជារាងអក្សរ Y ទម្ងន់ប្រមាណ ៥,៥គីឡូក្រាម នៅជិតប្រជុំជន Ballarat រដ្ឋ Victoria ។
មនុស្សជាច្រើនពិតជាពុំនឹកស្មានថា លើលោកនេះបែរជាមានមាសសុទ្ធមួយដុំទម្ងន់ដល់ទៅ ៥,៥គីឡូក្រាម ដែលស្ថិតពីក្រោមផ្ទៃដីតែកន្លះម៉ែត្រប៉ុណ្ណោះ។

កាលពីឆ្នាំ ១៩៩២ ក្នុងពេលដើររកពូថៅរបស់ខ្លួនដែលជ្រុះបាត់នៅវាលស្រែកសិករម្នាក់ឈ្មោះ Peter Whatling បានប្រទះឃើញស្លាបព្រា អលង្ការធ្វើអំពីមាស ប្រាក់ ព្រមទាំងកាក់មាសប្រាក់ជាច្រើន នៅ Hoxne ប្រទេសអង់គ្លេស ។

ក្រោយពីត្រូវបានអ្នកឯកទេសត្រួតពិនិត្យទើបដឹងថាវត្ថុទាំងនេះមានតាំងពីជំនាន់ចក្រភពរ៉ូម ។ ឃ្លាំងទ្រព្យបានមកពីការដើររកពូថៅរបស់លោក Whatling មានតម្លៃដល់ទៅជាង ២,២លានដុល្លារឯណោះ។
ពិតជាសំណាងរត់រកមនុស្សមែន !!

