Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋអាហ្វហ្គានីស្ថាន ១៥នាក់ បានមកដល់កម្ពុជាកាលពីយប់មិញ ក្រុមមន្ត្រីទទួលស្របតាមគោលការណ៍

ភ្នំពេញ ៖ បើតាមប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានមកស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថាន ១៥នាក់ បានមកដល់ទឹកដីកម្ពុជាកាលពីយប់មិញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ គឺក្រោយប៉ុន្មានថ្ងៃបន្ទាប់រាជរដ្ឋាភិបាលបង្កើតក្រុមការងារនេះ។

ការមកដល់របស់ពលរដ្ឋអាហ្វហ្គានីស្ថាន ១៥នាក់ គឺស្ថិតក្នុងក្របខ័ណ្ឌជាបុគ្គលិកមូលនិធិអាស៊ី តាមជើងយន្តហោះកាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាននេះ ក៏បានសម្របសម្រួលនាំយកពួកគេទៅកាន់ទីស្នាក់អាស្រ័យស្របតាមច្បាប់អន្តោប្រវេសន៍ និងគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រគល់តួនាទីនេះ ជូន ឯកឧត្តម សន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអនុប្រធាន, (បើមានព័ត៌មានលម្អិត នឹងផ្សាយបន្ថែមទៀត)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN